អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យ និងដាក់បទបញ្ជាយ៉ាងរឹងមាំនៅតាមច្រករបៀងសំខាន់ៗ មិនថាផ្លូវគោក ឬផ្លូវទឹក…

ថ្ងៃសុក្រទី១ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំស្នងការនគរបាល មន្ទីរជំនាញ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងលោកអភិបាលស្រុកមណ្ឌលសីមា ចុះពិនិត្យ និងដាក់បញ្ជាយ៉ាងមាំទាំ ដល់អភិបាលក្រុងស្រុក ពិសេសកម្លាំងកងនគរបាលតាមច្រករបៀងសំខាន់មិនថាផ្លូវគោក ឬផ្លូវទឹក បង្កើន ការ ប្រុង ប្រយ័ត្នចូលរួមទប់ស្កាត់ និង តាមដានពលករអាច មាន ការ លួច ឆ្លង ដែន ដោយ ខុស ច្បាប់ ។

លោកជំទាវអភិបាលខេត្តកោះកុង គូសបញ្ជាក់ ពី ផល វិបាកធ្ងន់ធ្ងរ បើ មិន អាចកាត់ផ្តាច់ ខ្សែ ចម្លង ជំងឺកូវីដ-១៩ ជាយថាហេតុ អាច ឲ្យ មាន កា របិទ សាលារៀន ឈាន ទៅ បិទ ភូមិ ស្រុក ផលិតផល មិន អាច លក់ ចេញ បាន ភ្ញៀវ ទេសចរ ក៏ មិន អាច មក លេង ដែលអាច ប៉ះពាល់ ចំណូល សេដ្ឋកិច្ច និង ជីវភាព របស់ បងប្អូនប្រជា ពលរដ្ឋ នៅ ក្នុង ខេត្ត ។

ថ្នីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក៏ បាន បញ្ជា ឲ្យ អាជ្ញាធរ ខេត្ត ជាប់ព្រំដែនថៃ ត្រូវ គ្រប់គ្រង លំហូរ ពលករ ខ្មែរ ដែលវិលត្រឡប់ពីថៃ ត្រូវ ឆែក សុខភាព ឲ្យ បានហ្មត់ចត់បំផុត ធ្វើ តេស្តសំណាក និង ត្រូវ ធ្វើ ចត្តាឡីស័ក ឲ្យ គ្រប់ ១៤ ថ្ងៃ ជា ចាំបាច់ ដើម្បីការពារការ ឆ្លង រាលដាល ក្នុង ប្រទេស៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram