ខេត្តឧត្តរមានជ័យ កំណត់ភូមិទំនប់ដាច់ ជាតំបន់ «លឿងទុំ» និងភូមិចំនួន៣ ក្នុងឃុំទំបន់ដាច់ ស្រុកត្រពាំងប្រាសាទជាតំបន់ «លឿង» ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩…

ខេត្តឧត្តរមានជ័យ កំណត់ភូមិទំនប់ដាច់ ជាតំបន់ «លឿងទុំ» និងភូមិចំនួន៣ ក្នុងឃុំទំបន់ដាច់ ស្រុកត្រពាំងប្រាសាទជាតំបន់ «លឿង» ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចកំណត់ភូមិទំនប់ដាច់ជាតំបន់ «លឿងទុំ» និងភូមិទួលពង្រ ភូមិជ័យនិវត្តន៍ ភូមិទួលចារ ស្ថិតក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទជាតំបន់ «លឿង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន CPNS News ទទួលបាននៅព្រប់ថ្ងៃនេះ បានបញ្ជាក់ថា ត្រូវបានកំណត់ភូមិទំនប់ដាច់ ជាតំបន់ «លឿងទុំ» និងភូមិទួលពង្រ ភូមិជ័យនិវត្តន៍ ភូមិទួលចារ ក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទជាតំបន់ «លឿង» និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តឧត្តរមានជ័យ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram