អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពីធីប្រគល់សម្ភារបរិក្ខារកុំព្យូទ័រជូនសាលាខេត្ត និងមន្ទីរ-អង្គភាពចំនួន៥ ក្នុងខេត្តស្វាយរៀង…

កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំធំ អគារ “ឃ” សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពីធីប្រគល់សម្ភារបរិក្ខារកុំព្យូទ័រជូនសាលាខេត្ត និងមន្ទីរ-អង្គភាពចំនួន៥ ក្នុងខេត្ត ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រទ្ធសភា និងអធិការកិច្ច។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាគណៈប្រតិភូអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្ដមអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានផ្តាំផ្ញើឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង នៅពេលដែលបានទទួលសម្ភារទាំងនេះហើយត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសម្ថតភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ-១៩។

លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននៅចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារប្រើប្រាស់ក្នុងការិយាល័យជាដើម និងបានថ្លែងអំណរគុណដល់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលគ្រប់បែបយ៉ាង តាមរយៈ ស្ថានទូតចិន ក្នុងការផ្គត់ផ្គង់ នូសម្ភារៈទាំងនេះដល់រដ្ឋបាលខេត្តស្វាយរៀង។

សម្ភារបរិក្ខារដែលលោកជំទាវប្រគល់ជូនទៅដល់មន្ទីរ-អង្គភាពនាព្រឹកនេះមានកុំព្យូទ័រយួរដៃ ចំនួន ០៦គ្រឿង កុំព្យូទ័រលើតុចំនួន ១៤គ្រឿង និងម៉ាស៉ីនព្រីនធ័រចំនួន១៤គ្រឿង ក្នុងនោះ៖
១- សាលាខេត្តស្វាយរៀង៖ កុំព្យូរទ័រយួរដៃ ចំនួន ០២គ្រឿង កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង និងម៉ាស៉ីនព្រីនធ័រ ចំនួន ០៣គ្រឿង។


២-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត៖ កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន ០៣គ្រឿង។
៣-មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត៖ កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន ០៣គ្រឿង។


៤- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត៖ កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន ០៣គ្រឿង។
៥- វិទ្យាល័យស្វាយរៀង៖ កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង កុំព្យូទ័រលើតុ ចំនួន ០២គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន ០២គ្រឿង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram