ស្ត្រីជាប្រពន្ធត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីយកកាំបិតចាក់លើប្តីខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ…

ខេត្តមណ្ឌលគិរី៖ ស្ត្រីជាប្រពន្ធត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីយកកាំបិតចាក់លើប្តីខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទីថ្ងៃ ។


លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារ ដែលប្រពន្ធយកកាំបិតចិតបន្លែចាក់ទៅលើប្ដី គឺកើតឡើងនៅចំណុចនៅផ្ទះ ស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនបង្កឈ្មោះ ញិះ យ៉េន ហៅដា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានស្រុកកំណើតនិងទីលំនៅជនរងគ្រោះឈ្មោះ ជឿន បុផាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិព្នង មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុខាងលើ រងរបួសមុតលើដោះខាងស្ដាំ ប្រវែង២ស.ម ជ្រៅចូលទៅក្នុង។មូលហេតុដែលនាំឲ្យកើតមានទំនាស់ហឹង្សានេះ បណ្តាលមកពីប្តីបានស្តីរករឿងប្រពន្ឋ រឿងយកលុយប្រាំម៉ឺនរៀលទៅទិញពោះគោអស់ជាងមួយម៉ឺន ។ ដោយទ្រាំការស្តីបន្ទោសរករឿងដដែលៗមិនឈប់ ជនដៃដល់ដែលជាប្រពន្ឋកំពុងមានផ្ទៃពោះផងនោះ ក៏ទាញកាំបិតចាក់សំដៅដើមទ្រូងប្តីតែម្តង។ ករណីសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កខាងលើទៅអធិការដ្ឋាននគរបាលក្រុងនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram