ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារឃុំព្រះផុស តំណាងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ..

និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកគាស់ក្រឡ
កាលពីព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារឃុំព្រះផុស តំណាងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម ឡាំ ជា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងលោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ រួមទាំងមន្ត្រីសាលាស្រុក បានចុះពិនិត្យមើលស្ពានដាច់មួយកន្លែង ស្ថិតនៅឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីចាក់ថ្មធ្វើទំនប់បង្ហៀរទឹកវិញ ដើម្បីទប់ទឹកសម្រាប់ប្រើប្រាស់រដូវប្រាំង និងបន្តមើលផ្លូវចាក់គ្រួសក្រហមមួយខ្សែ ប្រវែង១២០០ម៉ែត្រ ស្ថិតក្នុភូមិបឹងព្រះ នៅឃុំព្រះផុស ផ្លូវចូលស្រះយក្សសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram