មានករណីឡានដឹកជ្រូកមួយគ្រឿង បានប្រឡាប់នៅមុខសាលាវិទ្យាល័យឈីនលានហាន់ជ័យ…
ខេត្តកំពង់ចាម÷ព័ត៌មានបឋម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ មានករណីឡានដឹកជ្រូកមួយគ្រឿង បានប្រឡាប់នៅមុខសាលាវិទ្យាល័យឈីនលានហាន់ជ័យ ខណៈរថយន្តដឹកជ្រូកបើកចុះពីលើវត្តភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

គូសបញ្ជាក់ផងដែរថា តៃកុងរថយន្តមិនគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែបណ្តាលឲ្យជ្រូកងាប់ជាច្រើនផង។

សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយត្ន៍ ក្នុងការបើកបរ។

