ផ្លូវក្រវ៉ាត់ក្រុងទី២ កំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងទៅលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន…

រាជធានីភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុង មានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅលើគម្រោងបុរីនិងដីសម្រាប់សាងសង់លំនៅ ដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។ រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១មានសន្ទុះអភិវឌ្ឍន៍ខ្លាំងហើយប្រជាពលរដ្ឋជាច្រើនកំពុងចាប់អារម្មណ៍តំបន់នោះ ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។

បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យនៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើនព្រោះមានគម្រោងធំដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើមដែលជាហេតុអាចបណ្តាលឱ្យគម្រោងវិនិយោគធំៗដទៃសម្រេចមកវិនិយោគជាបន្តបន្ទាប់។ ដោយសម្លឹងឃើញជាតំបន់មានសក្តានុពល និង ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គម្រោងម៉ារីហូម បានមកវិនិយោគនៅទីនោះ។គម្រោងនេះមានទីតាំងអមសងខាង ដោយទន្លេមេគង្គនិងទន្លេបាសាក់និងជាតំបន់លំនៅដ្ឋានបែបធម្មជាតិសម្បូរដោយ ដើមឈើបៃតងស្រស់និងខ្យល់អាកាសស្រស់ស្រាយរួមទាំងភាពស្ងប់ស្ងាត់ល្អហើយក៏កំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រជាខ្លាំងដោយសារកត្តាភូមិសាស្ត្រ សក្តានុពលនៃតំបន់ជុំវិញ ព្រមទាំងតម្លៃពិសេសសមរម្យយ៉ាងទាក់ទាញ។

លំនៅដ្ឋាន ម៉ារីហូមគឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ។អ្វីដែលពិសេសនោះស្ថិតក្នុងដំណាក់កាលទី១នេះលោកអ្នកអាចអញ្ជើញធ្វើការកក់ប្រាក់ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ២៣ ០០០ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។


លំនៅដ្ឋានម៉ារីហូមស្ថិតនៅតំបន់សក្តានុពលខ្លាំងនៅជិតសាលារៀនអន្តរជាតិមន្ទីរពេទ្យអន្តរជាតិភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ។ម៉ារីហូមមានវីឡាភ្លោះនិងផ្ទះអាជីវកម្មដែលមានការរចនាយ៉ាងល្អិតល្អន់និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ។លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។លំនៅដ្ឋាន ម៉ារីហូម នៅសល់ផ្ទះត្រឹមតែ ៤០%ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram