កូវីដ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ!…

រាជធានីភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា វីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ។ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតា អាចរស់នៅប្រហែលជា ១៧ថ្ងៃទេ។ នេះបើតាមការបញ្ជាក់របស់អ្នកសិក្សាវិទ្យាសាស្ត្រនៃប្រទេសអូស្ត្រាលី ដែលបានចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ដូច្នេះហើយ បានជាលោកស្រី ឱ វណ្ណឌីន បានប្រកាសឲ្យសាធារណជន ត្រូវលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុ ដូចជា តេលេកុំម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗ ក្រោយកាន់ភ្លាម លាងដៃភ្លែត ឲ្យបានញឹកញាប់។ ការលាងសម្អាតដៃ ជាការចាំបាច់បំផុត ក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថា នៅទីណា និងដល់ទីណាខ្លះនោះ។

លោកស្រី ឱ វណ្ឌឌីន បញ្ជាក់ថា «យើងបានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា តែអាស្រ័យលើរចូលរួមរបស់បងប្អូនទាំងអស់ លើការអនុវត្តន៍តាមការណែនាំ និងវិធានការសុខាភិបាល ដែលបានដាក់ចេញរួចហើយនេះ។ សូមបងប្អូនទាំងអស់ ចៀសផុតពីការចម្លងវីរុសចង្រៃនេះ គ្រប់ៗគ្នា»។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ ក្រោយពីលោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី៦ ខែធ្នូនេះ បានប្រកាសពីការចម្លងវីរុសកូវីដ១៩ តាមការកាន់ក្រដាសប្រាក់ ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហើមអ្នកមានវីរុសកូវីដ១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram