ក្រសួងសុខាភិបាល ប្រកាសដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានតេស្តសំណាកលើកទី១ មកពិនិត្យសំណាកលើកទី២ នៅថ្ងៃស្អែកនេះ…

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មានCPNS News ដល់មន្រ្តីក្រសួងមហាផ្ទៃទាំងអស់ចំនួន១៥៤៤នាក់ ដែលបានធ្វើតេស្តយកសំណាកលើកទី១ (ពាក់ព័ន្ធព្រឹត្តិការសហគមន៍២៨វិច្ឆិកា) ត្រូវមកតេស្តយកសំណាកលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «សូមជំរាបបន្ទាន់ដល់មន្រ្តីក្រសួងមហាផ្ទៃ ដែលបានយកសំណាកលើកទី១ ឲ្យមកយកសំណាកនៅថ្ងៃស្អែក នៅក្រសួងមហាផ្ទៃទាំង១៥៤៤នាក់ បូកនឹងអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់»។

ដោយឡែកក្រសួងសុខាភិបាល បានកំណត់ទីតាំង៥កន្លែងសម្រាប់ធ្វើតេស្តយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល «ព្រឹត្តិការណ៍ ២៨វិច្ឆិកា» នៅអង្គារ៍ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដូចមានតារាងខាងក្រោម៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram