សាររបស់បងប្អូនអ្នករត់ម៉ូតូកង់ 3 សំណូមពរដល់លោកអភិបាលខេត្តរង គឺឯកឧត្តម ណុប ដារ៉ា…

ខេត្តបាត់ដំបង÷ នៅថ្ងៃទី 3 ខែធ្នូឆ្នាំ 2020 ឯកឧត្តម ណុប ដារ៉ា អភិបាលនៃគណៈអភិបាលរងខេត្តបាត់ដំបង ក៏បានធ្វើការឆ្លើយតបភ្លាមៗនៅសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នករត់ម៉ូតូកង់បី ដោយចាត់ចែងដល់ក្រុមការងាររបស់លោក នាំយកម៉ាស់និងអាកុលលាងដៃ ចែកជូនដល់បងប្អូនអ្នករត់ម៉ូតូឌុបម៉ូតូកង់បី នៅចំណុចរង្វង់មូលតាដំបងក្រញ៉ូង ដើមពោធិ៍សួននាគបាញ់ទឹក ខាងលិចស្ពានសម្ដេចសខេង និងបន្តទៅរង្វង់មូលព្រះនរាយដៃប្រាំបី និងផ្សារណាត់ និងទីតំាងមួយចំនួនដែលបងប្អូនរត់រឺម៉កកង់បីធ្លាប់ឈប់ចាំភ្ញៀវ។

. ខណៈពេលនោះបងប្អូនប្រជាពលរដ្ឋអ្នករត់ម៉ូតូកង់បីមានក្ដីត្រេកអរឥតឧបមា ដែលលោកអភិបាលខេត្តរង គឺឯកឧត្តម ណុប ដារ៉ា ដែលលោកខិតខំខ្នះខ្នែងយកចិត្តទុកដាក់នឹងឆ្លើយតបជូនបងប្អូនអ្នករត់ម៉ូតូកង់បីយ៉ាងទាន់ចិត្ត
ដូច្នេះ ។

. បន្ទាប់មកបងប្អូនអ្នករត់ម៉ូតូកង់បីក៏បានជូនពរដល់ឯកឧត្តម ណុប ដារ៉ា សូមឲ្យជួបប្រទះតែសេចក្ដីសុខសេចក្ដីចម្រើន នឹងបន្តការដឹកនាំអភិវឌ្ឍខេត្តបាត់ដំបងយើងឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram