អ្នករកត្រីភាគច្រើននៅបឹងតាមោក ប្តូរមករកលៀសវិញ ព្រោះតែត្រីកាន់តែខ្សត់ …
រាជធានីភ្នំពេញ ៖ ស្របពេលដែលផ្ទៃបឹងតាមោកនឹងឈានទៅរកការបាត់បង់រួញនៅសល់ផ្ទៃទឹកតូច ជាហេតុធ្វើត្រីខ្សត់ ហើយអ្នកនេសាទត្រីភាគច្រើនក៏បានប្តូរមុខរបរទៅរាវរកលៀសវិញ ដើម្បីផ្គត់ផ្គង់ជីវភាព តែលៀសមិនសូវមានទីផ្សារនោះទេ ។បឹងតាមោក ជាបឹងធម្មជាតិមួយមានផ្ទៃទឹករាបពាន់ហិតតា ស្ថិតនៅស្របតាមបណ្តោយមហាវិថីឈ្នះឈ្នះ លាតសន្ធឹងទៅផ្លូវលេខ១៥១ (ផ្លូវព្រែកព្នៅ ទៅភ្នំប្រសិទ្ធិ) ក្នុងខណ្ឌព្រែកព្នៅខាងជើង រាជធានីភ្នំពេញ

បឹងតាមោក ដែលជាបឹងមួយសម្បូរទៅដោយធនធានមឆ្ឆាជាតិ និងលៀស ខ្ចៅ ខ្យង ហើយបង្កើតជាមុខរបរមួយសម្រាប់ពលរដ្ឋនៅជុំវិញការនេសាទត្រី ។ជួបជាមួយកោះសន្តិភាព លោក ឃួន ខេម អាយុ៤០ឆ្នាំ ជាអ្នកនេសាទលៀស មានលំនៅត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានឱ្យដឹងថា អ្នកនេសាទត្រីនៅក្នុងបឹងតាម៉ោក ភាគច្រើនបានប្តូរមុខទៅនេសាទលៀសវិញ ដោយសារតែផ្ទៃបឹងរួមតូច ត្រីកាន់តែខ្សត់ទៅៗ។ គ្រាន់តែនៅខាងលិច រណ្តៅជីនៅមុខវត្តកប់ស្រូវ មានអ្នកនេសាទលៀស ប្រមាណជាង២០ទូកមកសង់រោងសម្រាក និងឈប់ចតទូក ក្រៅពីនោះ នៅកន្លែងផ្សេងទៀត នៅក្រោយវត្តអង្គក្រពើក៏មានអ្នករកលៀសជាច្រើនទូកផងដែរ ។

អ្នកនេសាទលៀសរូបនោះ ក៏បានត្អូញត្អែរថា ពីមុនលោកជាអ្នកនេសាទត្រីដែរ ដោយសារត្រីខ្សត់រយៈពេលប្រមាណ៣ខែមកហើយ ក៏បានប្តូរមុខរបរមករកលៀសវិញ។ ការប្រកបមុខរបររកលៀសនេះ ដោយធ្វើជាឧបករណ៍ ដូចជាកន្ត្រង់ បើកកាណូតអូស។ ជារៀងរាល់ថ្ងៃ គាត់បានចេញទូកកាណូតទៅអូសយកលៀសក្នុងបឹងនៅវេលាម៉ោងប្រមាណ៧ព្រឹក ចេញទៅ បានប្រមាណជាង១ម៉ោងទៅ២ម៉ោងមកវិញ ហើយ២នាក់ប្រពន្ធនាំគ្នា រ៉ែង រើស ញែក ខ្ចៅ និងលៀសដាក់ដោយឡែកពីគ្នា ។ប្រភពដដែលបន្តថា ដោយឡែកជំពុះទារ បោះចោល ព្រោះអត់មានអ្នកទិញនោះទេ។ ក្នុងមួយថ្ងៃ គាត់អាចរកបាន

ប្រមាណ១០ធុងស្ពេត្រូ ដោយសារតែលៀសសំបូរ និងមានអ្នករកច្រើនទៀត ជាហេតុធ្វើឱ្យគ្មានទីផ្សារ ថ្ងៃខ្លះលក់មិនអស់សល់ងាប់អស់ក៏មានដែរ។ ហើយ១ធុងលក់បានថ្លៃ២៥០០០រៀលទៅ៣ម៉ឺនរៀល ខុសពីលៀសទន្លេ បានថ្លៃ១ធុងប្រមាណ៥ទៅ៦ម៉ឺនរៀល។ ចំណែកការនេសាទលៀសទៅតាមម៉ូយគេកម្មង់ ថ្ងៃខ្លះប្រមាណ៤ទៅ៥ធុងតែប៉ុណ្ណោះ ហើយម៉ូយមកយកដោយកន្លែង ឬថ្ងៃខ្លះដឹកឱ្យម៉ូយដល់កន្លែងក៏មានដែរ។អ្នកនេសាទរូបនោះឱ្យដឹងទៀតថា ការប្រកបមុខរបរនេះ ក្តៅ រងា និងនើយហត់ខ្លាំងណាស់ នៅ

ក្នុង១ថ្ងៃ ផាត់សាំងសល់ប្រមាណ៥ទៅ៦ម៉ឺនរៀល តែធ្វើមេច គ្មានមុខរបរ និងដើមទុនអាចរកស៊ីមុខរបរផ្សេងនឹងគេ គឺមានតែរកស៊ីរកលៀស ដើម្បីទប់ទល់នឹងជីវភាព និងបានឱ្យកូនរៀនសូត្រតែប៉ុណ្ណោះ។ចំណែកលោកលី សោភ័ណ្ឌ អាយុ៤៣ឆ្នាំ ស្ថិតក្នុងខ្លួនប្រាណសុទ្ធតែភក់ជាអ្នកនេសាទលៀសដែរ បានឱ្យដឹងថា ជាទូទៅគាត់នឹងប្អូនថ្លៃ រួមទាំងប្រពន្ធ និងម្តាយ បាននាំគ្នាមកបោះតង់នៅលើទំនប់មាត់បឹងតាមោក ដើម្បីប្រកបមុខរបររកលៀសនេះ ។ ការប្រកបមុខ របរនេះហត់នើយណាស់ និងមិន

ស្រូវកាកកបនោះទេ ។ នៅពេលរកបានហើយ គាត់នឹងក្រុមគ្រួសារ ក៏បាននាំគ្នា រ៉ែង រើសញែកចេញពីគ្នា ដោយខ្ចៅ លៀសដាក់ដោយឡែកពីគ្នា ដើម្បីយកលក់។អ្នកស្រី ពេជ្រ ដែលត្រូវជាប្រពន្ធក៏បានឱ្យដឹងដែរថា លៀសបឹង លក់មិនស្រូវបានថ្លៃនោះទេ ដោយ១ធុងលក់បានប្រមាណ២៥០០០រៀលប៉ុណ្ណោះ ហើយត្រូវដឹកយកទៅឱ្យម៉ូយដល់បែកចានទៀត។

នៅក្នុងមួយថ្ងៃ គាត់រកបានលៀសប្រមាណ៤ទៅ៦ធុង ហើយ ផាត់ថ្លៃសាំងទៀត គឺក្នុងចំណោមប្តីប្រពន្ធ ប្អូននិងម្តាយទាំងអស់៤នាក់ ចែកគ្នាបានប្រមាណ៣ម៉ឺនរៀលម្នាក់ ។ចំណែកអ្នករកលៀសផ្សេងៗទៀត ក៏បានត្អួញត្អែរដូចគ្នាដែរថា លៀសបឹង មិនសូវមានទីផ្សារនោះទេ ណាមួយ អ្នកនេសាទត្រីភាគច្រើនក៏បានប្តូរមុខរបរមករកលៀសវិញ ដែលជាហេតុធ្វើឱ្យលៀសសំបូរ រីឯទីផ្សារក៏មានកំណត់ដែរ ៕










