អគ្គីភ័យឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខណ្ឌដង្កោ បង្កផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក…
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ មានករណីអគ្គីភ័យឆាប់ឆេះ រោងម៉ាស៊ីនកិនស្រូវដ៏ធំមួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញសង្គ្រោះពន្លត់អគ្គិភ័យរាជធានី និងខេត្តកណ្ដាល ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៩:១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា: ម្ចាស់ឃ្លាំងមានឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សម្ងួតស្រូវ។

មូលហេតុ៖ ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលើ គឺជាប្រភេទសំណង់ឃ្លាំងថ្ម ប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រx ៧០ម៉ែត្រ)។ ហើយសម្ភារខូខខាត៖ រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ម៉ែត្រ។

សមត្ថកិច្ចបានបន្ថែមថា: ករណីខាងលើនេះ ពុំមានមនុស្សរងរបួស ឬស្លាប់នោះទេ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ ចំនួន១២គ្រឿងរួមមាន៖ ទី១. រថយន្តការិ.អគ្គីភ័យ ចំនួន៨គ្រឿង, ទី២. រថយន្តស្នងការខេត្ដកណ្ដាល ចំនួន៣គ្រឿង, ទី៣. រថយន្តអគ្គីភ័យរបស់ស្រាបៀកម្ពុជា ចំនួន១គ្រឿង។



