តុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន ឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ត្រូវបាន ព្រះរាជអាជ្ញាចេញដេកាឲ្យចាប់ខ្លួន…

ភ្នំពេញ៖  កាលពីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាតាមចាប់ខ្លួន លោកឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ពាក់ព័ន្ធករណី ឆបោក និងចេញសែកស្អុយ។

ក្នុងដីកានោះ ព្រះរាជអាជ្ញាបានកំណត់ឲ្យ ឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ បង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោង ធ្វើការដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌ។

បន្ថែមពីនេះ ដីកាក៏បានអនុញ្ញាតឲ្យមន្ដ្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួនទាល់តែបាន នេះជាព័ត៌មានបឋមព័ត៌មានលម្អិតយើងខ្ញុំនឹងជម្រាបជូនពេលក្រោយ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram