កងប្រតិបត្តិការ រុករក និង សង្គ្រោះ៧១១ ហ្វឹកហាត់ អំពី គ្រឿង ផ្គុំ និង ឧបករណ៍ ស្គែ ន ស្វែងរក មនុស្សកប់ក្រោមគំនរបែកបាក់…

រាជធានី ភ្នំពេញ ៖ នៅ ថ្ងៃ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កង ប្រតិបត្តិការ រុករក និង សង្គ្រោះ ៧១១ កងពលតូច លេខ ៧០ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ សូ យ ណា រិ ទ្ធ មេបញ្ជាការ រង កងពល កំពុង ហ្វឹកហាត់ អំពី គ្រឿង ផ្គុំ និង ឧបករណ៍ ស្គែ ន ស្វែងរក មនុស្ស ( ទំនើ ប ) ចំនួន ៣ ដូច ជា ១-Leader Hasty ឧបករណ៍ ស្គែ ន ស្វែងរក មនុស្ស មានជីវិត ២- Leader Scan ឧបករណ៍ ស្គែ ន ស្វែងរក មនុស្ស មានជីវិត ផ្តល់ ជា សញ្ញា រំ ញ័រ និង ៣-Leader Volt ឧបករណ៍ ស្វែងរក ចរន្ត អគ្គី ស នី ។

សូម បញ្ជាក់ ថា ការ ហ្វឹកហាត់ ប្រើប្រាស់ នូវ ឧបករណ៍ ទាំង អស់នេះ គឺ ដើម្បី បង្កើន សមត្ថភាព លើ សេវា សង្គ្រោះ អោយ មាន ប្រសិទ្ធភាព ខ្ពស់ ថែម ទៀត ក្នុង ការងារ ត្រៀម ជួយ សង្គ្រោះ ដល់ ប្រជាពលរដ្ឋ របស់ យើង នៅ ពេល មាន គ្រោះអាសន្ន ដូច ជា បាក់ រលំ អគារ ជាដើម ។

ក្នុង ឱកាស នេះ ផង ដែរ កង ប្រតិបត្តិការ រុករក និង សង្គ្រោះ ៧១១ សូម ប្តេជ្ញា យកចិត្តទុកដាក់ ក្នុង ការ ហ្វឹកហាត់ រៀនសូត្រ ថែទាំ សម្ភារ : ដ៏ មាន តំលៃ ទាំង អស់នេះ អោយ បាន ល្អ និង បំរើ ប្រជាពលរដ្ឋ យើង អោយ អស់ពី លទ្ធភាព ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram