២នាក់គូដណ្ដឹង ត្រូវនារីជនជាតិឥណ្ឌាបេីកឡានបុកខ្ទាតកាលពីយប់មិញ កំពុងដង្ហេីយរកសប្បុរសជន បរិច្ចាគឈាម ដេីម្បីវះកាត់ ដោយត្រូវការឈាម៧កំប្លោកបន្ទាន់…

២នាក់គូដណ្ដឹង ខាងស្រីបាក់ដៃស្តាំ ខាងប្រុសបាក់ភ្លៅ គ្មានអ្វីជួយបងៗទេមានតែផ្តល់កម្លាំងពេលវះកាត់ នឹងជូនពរឲ្យឆាប់ជា ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តRAV4បេីកបរដោយនារីជនជាតិឥណ្ឌាម្នាក់បេីកបុកខ្ទាតប្រហែល៣០ម៉ែត្រ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្ត

ទៅបុករ៉ឺម៉កដឹកអេតចាយដែលចតស្ងៀមបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសួនច្បារដ្ឋសភា ត្រង់ចំណុចមុខរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

នេះបេីតាមមិត្តភ័ក្តដែលនៅជួយថែទាំជនរងគ្រោះទាំងពីរ បានផ្ដល់ព័ត៌មានមកក្រុមការងារហង្សតូចមុននេះ ដូច្នេះបេីសប្បុរសជនណា ចង់បរិច្ចាគឈាមជួយពួកគាត់ អាច ទំនាក់ទំនងតាម ឆាត និងខមមិនសួរនាំបាន ដោយក្ដីគោរព

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram