ខ្មាន់កាំភ្លើង លបបាញ់ ប្រហារសន្តិសុខ ក្រុមហ៊ុន សូងួនស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់នៅ ស្រុកឈូក …
ខេត្តកំពត ៖ កាលពី វេលា ម៉ោង ប្រមាណ៩និង ៣០ នាទី ព្រឹក ថ្ងៃ ទី ១៨ វិច្ឆិកា នេះ មានករណី ឃាតកម្ម មួយ បាន កើតឡើង បង្ករដោយ ឃាតកតករមិន ស្គាល់អត្ដសញ្ញាណ បានប្រអាវុធ កែ ច្នៃ ( កាំភ្លើង ស្នាប់ ) បាញ់ចេញពីក្នុងព្រៃនៅត្រង់ចំណុច ទ្រនាប់ បាត់ដឹង ស្ថិត ក្នុងភូមិ ព្រៃ ពាយ ឃុំ ត្រពាំង ភ្លាំង ស្រុក ឈូក ។

ការលប បាញ់ប្រហារនេះ គឺបណ្ដាល ឱ្យ សន្តិសុខ ឯកជន ក្រុមហ៊ុន សូ ងួ ន ម្នាក់ បាត់បង់ជីវិត និង មាន រង របួស ជា ទម្ងន់ផងដែរ ។
ជន រង គ្រោះ២នាក់រួមមាន៖ ទី១.ឈ្មោះ នួន ភ័ ក្ត្រា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជា សន្តិសុខ ក្រុមហ៊ុន សូ ងួ ន រស់នៅ ភូមិ តា ហោ ឃុំ តា ហោ ខេត្តស្វាយរៀង រង របួស ត្រង់ ក្រោម ក្លៀក ( បាត់បង់ជីវិត នៅនឹង កន្លែង ) ។

ទី២.ឈ្មោះ ផនដា ភេទ ប្រុស អាយុ ៣១ឆ្នាំជា សន្តិសុខ ក្រុមហ៊ុន សូងួន រស់នៅ ភូមិ ថ្កូវ ឃុំរលៀបស្រុកសំពៅមាសខេត្តពោធិ៍សាត់ ( របួសធ្ងន់ ) បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ ភ្នំពេញ ។តាមប្រភពពីចំនុចកើតហេតុ បានអោយដឹងថា ៖ ខ្មាន់កាំភ្លើង មិន ស្គាល់ អត្តសញ្ញាណ បាញ់ ប្រហារ មក លើ សន្តិសុខ ក្រុមហ៊ុន សូ ងួ ន នោះ គឺគេសង្សយ័ថា ជាករណីគំនុំ ទំនាស់ ដីធ្លីរ៉ាំរ៉ៃ រវាង ប្រជាពលរដ្ឋ និង ក្រុមហ៊ុន សូងួនជាយូរខែឆ្នាំមកហើយ ។

ក្រោយកើតហេតុ កម្លាំង សមត្តកិច្ច នគរបាលជំនាញបានចុះទៅដល់កន្លែងកេីតហេតុ ធ្វើការស្រាវជ្រាវកំណត់ អត្ដសញ្ញាណ ជនសង្ស័យ ដើម្បី តាមចាប់ខ្លួន ឃាតករយក មក ផ្តន្ទាទោស តាម ផ្លូវច្បាប់ ៕
