ស្រ្តីម្នាក់ កម្លាំងកងរាជអាវុធហត្ថអ្នកចាប់ តុលាការអ្នកដោះលែង ( ចាំទេ ស្ត្រីដែលតាមទាន់ប្តី រៀបការស្រីថ្មីនោះ ត្រូវប្រពន្ធចុង និងប្តីរួមគ្នា ប្តឹងដាក់គុក)…

កណ្តាលៈ នៅរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ត្រីម្នាក់ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចាប់ខ្លួន តាមដីកាបង្គាប់ឲ្យ នាំខ្លួន របស់តុលាការនោះបានត្រូវលោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលសម្រេច មិនឃុំខ្លួនហើយដោះលែងឲ្យមានសេរីភាពវិញ ។

ចាំទេ ស្ត្រីដែលតាមទាន់ប្តី រៀបការស្រីថ្មីនោះ ត្រូវប្រពន្ធចុង និងប្តីរួមគ្នា ប្តឹងដាក់គុកហើយបើខាងស្រីចិត្ត កំណាចទៅហើយ…ចុះអតីត លោកប្តី បើមិនអាសូរ ប្រពន្ធដើមទេ គួរណាស់អាណិតកូន ដែលជាឈា ម របស់ខ្លួនដែរ ហេតុអីដល់ ថ្នាក់រួមគំនិត ជាមួយប្រពន្ធក្រោយ ប្តឹងប្រពន្ធដើម ចាប់ដាក់គុក ឱ្យកូនប្រុសអាយុ ៥ឆ្នាំ ត្រូវកំព្រា គ្មានមេបាចិញ្ចឹមបីបាច់ថែរក្សា។

ហេតុការណ៍ចាប់ខ្លួនឈ្មោះហុក ស្រីណុច អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លាស្រុកស្អាងនេះនៅ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។


ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចបានបង្ហើបថា ដើមបណ្តឹង ឈ្មោះ ទេស ស្រីនាង ភេទស្រីអាយុ៣៥ ឆ្នាំរស់ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលីច្រាយ អាយុ២៩ ឆ្នាំ កាល ថ្ងៃទី០៦ ខែកុម្ភ:ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។

ចំណែក ជនត្រូវចោទជាប្រពន្ធដើមឈ្មោះហុក ស្រីណុច ត្រូវតុលាការចោទប្រកាន់បទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram