ប្រធានស.យ.ស.ស ខេត្តមណ្ឌលគិរី ដឹកនាំសហការី ចុះសួរសុខទុក្ខលោកព្លើន ស៊ីផុន សមាជិក្រុមប្រឹក្សាក្រុងសែនមនោរម្យ មានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ…
មណ្ឌលគិរីះ លោក សាន់ ដារិទ្ធ ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តមណ្ឌលគិរី បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥២០.០០០រៀល ផ្តល់ជូនលោក ព្លើន ស៊ីផុន សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ មានជំងឺលើសឈាម និងឈឺចង្កេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ថៃ ចិន្តា ស្ថិតនៅក្រុងសែនមនោរម្យ នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។





លោក សាន់ ដារិទ្ធ ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត និងសមាជិក សមាជិកា បានជូនពរដល់លោកពូ សូមឆាប់ជាសៈស្បើយពីជំងឺឡើងវិញ៕
