ឃាត់រថយន្តមួយគ្រឿង រកឃើញទូរស័ព្ទ៩៩៧គ្រឿង សង្ស័យថាគ្មានឯកសារពន្ធ នៅព្រះសីហនុ…

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា រកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ

ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥ ដែលពាក់ពន្ធ័នឹងសង្ស័យថាគ្មានឯកសារពន្ធ។ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram