ក្រុមការងារគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត អញ្ជើញចុះពិនិត្យទីតាំងបង្ក្រាបបទល្មើសទន្រ្ទានឈូសឆាយដីព្រៃ នៅចំណុចភ្នំក្បាលខ្មោច ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង…
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរអង្គភាពជំនាញ បានចុះពិនិត្យទីតាំងបង្ក្រាបបទល្មើសទន្រ្ទានឈូសឆាយដីព្រៃ នៅចំណុចភ្នំក្បាលខ្មោច ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។



