មានករណីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកុងតឺនរ័ បុកប៉ះជាមួយរថយន្តតាកូម៉ា បណ្តាលឲ្យរថយន្តដឹកកុងតឺន័រក្រឡាប់ផ្ងារជើង ហើយរថយន្តតាកូម៉ាក៍ធ្លាក់ចេញពីផ្លូវរងការខូចខាតយ៉ាងដំណំ នៅផ្លូវបំបែករ៉ា…
ខេត្តព្រះសីហនុ៖ មុននេះបន្តិច ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោងប្រមាណ០៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅផ្លូវបំបែករ៉ា ក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា÷






បុរសម្នាក់ជាព្រូឡានដឹកកុងតឺនរ័ បានរងរបួសធ្ងន់ធ្ងរគៀបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះ អន្តរាគមន៍ជួយគាស់ចេញពីរថយន្ត ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ប៉ុន្តែដោយសាររងរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់បាត់បង់អាយុជីវិតទៅ ។ ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីដើមហេតុ និងអត្តសញ្ញាណភាគីពាក់ព័ន្ធនៅឡើយ រង់ចាំសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យស្រាវជ្រាវនៅកន្លែងកើតហេតុសិន ៕
