អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យកែលំអរសណ្តាប់ធ្នាប់សាធារណៈ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យអុំទូក …

មណ្ឌលគិរីះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ទីរអង្គភាពជំនាញ ចុះទៅពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗជាច្រើន ក្នុងក្រុងសែនមនោរម្យ ដើម្បីកែលំអរសណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំទីប្រជុំជនក្រុងឲ្យកាន់តែមានសោភ័ណ្ឌភាព ត្រៀមទទួលអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រោះ កត្តាគ្រោះធម្មជាតិ និងជំងឺកូវីដ១៩ ប៉ុន្តែប្រជាពលរដ្ឋមន្ត្រីរាជការគឺមានថ្ងៃសម្រាកជាធម្មតា ដែលនឹងមានអ្នកទេសចរមកលេងនៅខេត្តមណ្ឌលគិរី ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយទើបលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទូទៅក្នុង ក្រុង និងរៀបសណ្ដាប់ធ្នាប់ឲ្យមានរបៀបរាបរយ តួយ៉ាងគឺនៅចំណុចរង្វង់មូលគោព្រៃ លោកនឹងរៀបចំឲ្យមានទីធ្លាធំ ទម្លាយដើម្បីស្រួលដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចត ចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុងលោក ក៏បានបញ្ជាឲ្យមន្ត្រីជំនាញជួសជុលការខូចខាត និងសម្អាតតាមដងផ្លូវផងដែរ ។

 ឯកឧត្ដម បញ្ជាក់ថា កន្លងមកក្នុងក្រុងសែនមនោរម្យ ពុំមានផ្សារនោះទេ ដែលកត្តានេះបានធ្វើឲ្យកើតមានការលក់ ដូរតាមទីសាធារណៈច្រើន ហើយបញ្ហានេះអាជ្ញាធរបាននឹងកំពុងបង្កើតផ្សារធំមួយ ដើម្បីឲ្យអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងងាយស្រួលឲ្យភ្ញៀវទេសចរ ចេញចូលទិញទំនិញផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram