ខឹង ប្រពន្ធ ជិះ ម៉ូតូ ពី ខេត្តកំពង់ធំ មក ភ្នំពេញ ផឹកស្រវឹង ទៅរក នារី នៅ វត្ត ភ្នំរួច ចូល ផ្ទះ សំណាក់ ពេលដេកលក់នាងសុីដាច់ម៉ូតូ ហុងដា ឌ្រី មស៊េរី២០២០ទៅបាត់ …

រាជធានី ភ្នំពេញ ៖ បុរស ម្នាក់ បាន ឈ្លោះប្រកែក ជាមួយ ប្រពន្ធ តិចតួច ក៏ ជិះ ម៉ូតូ ពី ខេត្តកំពង់ធំ មក ដល់ ភ្នំពេញ ដើម្បី ទៅ រក សេវា ផ្លូវភេទ នៅ វត្ត ភ្នំ រួច នាំ នាង ចូល ផ្ទះសំណាក់ ស្រាប់តែ អស់ ម៉ូតូ មួយ គ្រឿង បង្ក ឲ្យ មានការ ផ្អើល ឆោ ឡោកាលពីម៉ោង ៨និង៣០នាទីយប់ថ្ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវទំនប់៧០នៅ ចំណុច ក្បែរ នឹងស្តុបR6 ស្ថិត ក្នុង សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ។

តាម ប្រភព ពី ប្រពន្ធ ជន រង គ្រោះ សូម មិន បញ្ចេញ ឈ្មោះ បានឱ្យ ដឹង ថា ប្តី របស់ គាត់ មានឈ្មោះ ផុ ន វ ទ្ធី អាយុ ២៥ទៅ២៦ឆ្នាំ មានមុខរ បរជា ចុងភៅ ស្នាក់ នៅ បច្ចុប្បន្ន នៅ ខេត្តកំពង់ធំ ។ ដោយ មុន ពេល កើតហេតុ កាលពី ម្សិលមិញ ប្តី របស់ គាត់ បាន ឈ្លោះ គ្នា ជាមួយ រូប គាត់ ហើយ ប្តី ខឹង គាត់ ក៏ បាន ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ពណ៌ ខ្មៅ សសេរី២០២០ ពាក់ ស្លាក លេខ ភ្នំពេញ 1IB-2276 បើក ចេញ មក ពី ខេត្តកំពង់ធំ មក ដល់ ភ្នំពេញ ដោយ មិនដឹង ថា ជា យ៉ាងម៉េច នោះ ទេ បានជា បាត់ ម៉ូតូ បែប នេះ ។

ស្ត្រីជាប្រពន្ធបន្តទៀតថា ពេល គាត់ សួរនាំ ប្តី ក៏ បាន និយាយ ថា ពេល ប្តី ខឹង គាត់ បាន ជិះ ម៉ូតូ មក ដល់ ភ្នំពេញ ផឹកស៊ី ស្រវឹង រួច ទៅ រក សេវា ផ្លូវភេទ នៅ វត្ត ភ្នំ ក៏ ជួបនឹង ស្ត្រី ម្នាក់ ជា ជនសង្ស័យ តែ ប្តី របស់ គាត់ អត់ មាន លុយ ដេក ផ្ទះសំណាក់ ក៏ ឱ្យ ស្ត្រីជន សង្ស័យ ជួយ រក ផ្ទះសំណាក់ ឱ្យ ដេក ដោយបញ្ចាំម៉ូតូចំនួន២០ដុល្លារ ដើម្បី ដោះ ទាល់ មួយ គ្រា សិន ។

ស្ត្រី ជា ប្រពន្ធ បន្ត ថា តែ ប្តី របស់ គាត់ បាន បញ្ជាក់ ថា មិន បាន ដេក ជាមួយ ស្ត្រី ជា សង្ស័យ នោះ ទេ លុះ ពេល ទៅ ដល់ ដេក លក់ មួយភាំង ដឹងខ្លួន វិញ ស្រាប់តែ បាត់ ម៉ូតូ តែ ម្តង គឺ ជនសង្ស័យ បាន ហៅ បក្សពួក មក យក ម៉ូតូ ទៅ បញ្ចាំ មួយ កន្លែង ទៀត ក្នុង តំលៃ ១៥០ដុល្លារ រួច ហើយ គេចខ្លួន បាត់ ស្រមោល ទាល់តែ គាត់ និង ប្តី ដើរ តាម រក ក៏ ឃើញ ជនសង្ស័យ ក៏ ប្តឹង សមត្ថកិច្ច តែ ម្តង ។

បើតាមសម្តីស្ត្រីរកស៊ីផ្លូវភេទដែលជាប់ សង្ស័យ មាន ឈ្មោះ សំអាត អាយុ ជាង ៣០ឆ្នាំ ស្នាក់ នៅ បន្ទប់ ជួល គ្មាន លេខ ក្នុង ខណ្ឌដូនពេញ បាន រៀបរាប់ ប្រាប់ ឱ្យ ដឹង ថា មុន ពេល កើតហេតុ រូប គាត់ ជា អ្នក រកស៊ី ផ្លូវភេទ នៅ ម្តុំ វត្ត ភ្នំ ប៉ុន្តែ ជន រង គ្រោះ បាន មក បបួល ខ្លួន ទៅ ដេក ជាមួយ ក្នុង តំលៃ ១០ម៉ឺនរៀល តែ ជន រង គ្រោះ ប្រាប់ ថា អត់ មាន លុយ ចូល ផ្ទះសំណាក់ នោះ ទេ ។ ស្ត្រីរកស៊ីផ្លូវភេទបន្តថា ពេល នោះ ក៏ យក ម៉ូតូ ទៅ បញ្ចាំ ក្នុង តម្លៃ ២០ ដុល្លារ ដើម្បី យក លុយ ទៅ ដេក ផ្ទះសំណាក់ ខណៈ ពេល ទៅ ដេក ផ្ទះសំណាក់ ជន រង គ្រោះ បាន យក ថ្នាំ ប្រភេទ ម៉ា ទឹកកក យក ទៅ ប្រើប្រាស់ ជាមួយ រូប គាត់ រួច ហើយ ទើប ដេក ជាមួយ គ្នា បាន ម្តង ស្រាប់តែ ចោទ ថា រូប គាត់ ថាឱ្យ បក្សពួក ឈ្មោះ ខ្មៅ យក ម៉ូតូ ទៅ បញ្ចាំ ១៥០ដុល្លារទៅ វិញ ។
ក្រោយ ពេល កើតហេតុ សមត្ថកិច្ច ក៏ បាន ធ្វើការ ឃាត់ ខ្លួនជនសង្ស័យខាងលើនេះ ដើម្បី យក ទៅ កាន់ ប៉ុស្តិ៍ រដ្ឋបាល ស្រះ ចក ដើម្បី សាកសួរ និង ចាត់ការ ទៅ តាម នីតិវិធី បន្ត ទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram