ឃាត់ខ្លួនមុខសញ្ញាជួញដូរចែកចាយប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ២នាក់ នៅឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ…

កំពង់ឆ្នាំង-កាលពីរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែថ្មី បានបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់ ដែលកម្លាំងនគរបាលឃាត់ខ្លួនរួមមាន៖១/ឈ្មោះ យន់ ប៊ុនណា(ហៅអាយៀវ) ភេទប្រុសអាយុ 26 ឆ្នាំរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ២/ឈ្មោះ ហង្ស ចាន់ណា ភេទស្រីអាយុ18ឆ្នាំ រស់នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន 10 កញ្ចប់ធំ2កញ្រ្ចប់ទម្ងន់11’18 និងទូរស័ព្ទ 3 គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន 2 គ្រឿងដាវ 1 ដើម
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram