លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការ នគរបាលខេត្តនៅតែបន្ត ដឹកនាំកម្លាំងចំនួន ១៣០នាក់ចុះស្រុកថ្មពួក…

បន្ទាយមានជ័យ:នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី វង្ស វិត លោក ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តាបានដឹកនាំកម្លាំងចំនួន១៣០នាក់បានចុះមូលដ្ឋានក្នុងស្រុកថ្មពួកនិងកង


កម្លាំងពាក់ព័ន្ធជាច្រើន ទៀតធ្វើការពិនិត្យនឹងតាមដានពីស្ថានភាពទឹកដោយខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយកំលាំងចិត្តដើម្បីបម្រើប្រជាពលរដ្ឋនិងយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត ដែលកំពង់រងការជន់លិចលង់ដោយគ្រោះធម្មជាតិបានលិច លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណះជួយសង្រ្គោះអោយបានទាន់ពេលដែលស្ថិតនៅភូមិតាឡី ឃុំគោករមៀត ស្រុកថ្មរពួក ខេត្តបន្ទាយមានជ័យ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram