អនុវត្តន៍តាមផែនការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌកំបូល មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា ដោយស្ថានភាពភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្ករឲ្យមានជំនន់ទឹកភ្លៀង តាមបណ្តាខេត្ត និងភាគខាងលិចរាជធានីភ្នំពេញ ជាហេតុបង្ករឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកកស្ទះចរាចរ និងគ្រោះថ្នាក់ជាយថាហេតុ ។

ក្នុងគោលបំណងថែរក្សា ការពារផ្លូវថ្នល់ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខណ្ឌកំបូល សូមផ្អាកជាបណ្តោះអាសន្នការធ្វេីចរាចរឆ្លងកាត់របស់រថយន្តដឹកទំនិញធនធំ រថយន្តកុងទឺន័រ រថយន្តបែនដឹកដី …និងរថយន្តធនធំដទៃទៀត ឆ្លងកាត់ផ្លូវជាតិលេខ ៤ ចាប់ពីចំនុចផ្លូវជាតិលេខ៤ ព្រំប្រទល់ឃុំបែកចាន និងកំណាត់ផ្លូវជាតិលេខ ៤២ ព្រំប្រទល់ឃុំបែកចាន ស្រុកអង្គស្នួល និងសង្កាត់កំបូល ខណ្ឌកំបូល ព្រមទាំងផ្លូវឆ្លងចូលភូមិសាស្ត្រខណ្ឌកំបូលកាត់តាមសង្កាត់ឪឡោក និងសង្កាត់ស្នោរផងដែរ ។

ម្ចាស់រថយន្តដឹកធនធ្ងន់ទាំងអស់ អាចបង្វែរទិសចរាចរណ៍របស់ខ្លួន នៅផ្លូវជាតិលេខ៤ ចំនុចភ្លេីងស្តុបផ្សារបែកចាន ឃុំបែកចាន តាមផ្លូវលខ៤២ ឆ្ពោះទៅផ្លូវជាតិលេខ៣ ឬតាមផ្លូវលេខ៥១ ទៅផ្លូវជាតិលេខ៥ ជាជំនួសវិញ ។

អាស្រ័យហេតុនេះ សូមសាធារណៈជ្រាប និងចូលរួមអនុវត្តន៍ ដេីម្បីផលប្រយោជន៍សាធារណៈ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram