កូរ៉េខាងត្បូង៖ កូរ៉េខាងជើង បញ្ជូនកងទ័ពបន្ថែម ៣០០០នាក់ ទៅជួយរុស្ស៉ី…
(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុង ឆ្នាំ២០២៥នេះ ហើយនៅតែបន្តផ្គត់ផ្គង់មីស៊ីល កាំភ្លើងធំ និងគ្រាប់រំសេវដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ។ រុស្ស៉ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងរុស្ស៉ីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។
Read more








