ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងនាំយកទានព្រះវស្សាទៅ ប្រគេនព្រះសង្ឃចំនួន៤១វត្ត ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តី ចម្រើនជូនដល់ប្រជារាស្ត្រខ្មែរ…

ខេត្តកណ្ដាល៖ ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណប្រតិភូ និងមន្ត្រីរាជការក្រសួង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយហែរទៀនព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដែលនឹងត្រូវគង់ចាំ ព្រះវស្សារយៈពេលត្រីមាសចំនួន៤១វត្ត ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល

Read more

សាកល្បងប្រើប្រាស់ម៉ាស៊ីន បោស បូមសម្អាតធូលី ស្លឹកឈើ និងសំរាម…

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ មិថុនា ២០២០នេះ ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ដំណើរការសាកល្បងប្រើប្រាស់ ដើម្បីបោសសំអាតនៅតាមផ្លូវ និងតាមសួរច្បារនានា ។ យោងតាមទំព័រហ្វេសបុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន០២គ្រឿង

Read more

កម្មករប្រឈមការជំពាក់បំណុលវ័ណ្ឌកប្រសិនបើមិនមានការងារធ្វើជាប្រចាំ….

រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ អង្គការសង្គមស៊ីវិលធ្វើការខាងសិទ្ធិមនុស្ស និងសិទ្ធិការងារ មួយចំនួនបានរកឃើញថា កម្មករ កម្មការិនីរោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជានឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។ បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន

Read more

កិច្ចប្រជុំបូកសរុបការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ …

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងផ្សព្វផ្សាយការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងចុះពិនិត្យជាក់ស្តែងនៃក្រុមការងារបើកប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ តាមបណ្តាភ្ងាក់ងារវីង៕ 60 SHARES Share

Read more

សុខសប្បាយជាទេបងប្អូនជនរួមជាតិជាទីនឹក រឮក?

កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ

Read more

ជនសង្ស័យចំនួន១៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីគ្រឿងញៀន….

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយតាមបណ្តាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ០៥ករណីផ្សេងគ្នា ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ការបង្ក្រាបគ្រឿងញៀនទាំង៤ករណីរួមមាន ៖ ករណីទី១ ៖ នៅវេលាម៉ោង ៩៖00នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា

Read more

ឯកឧត្តម នាយឧត្តមសេនីយ៍មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង…..

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន៤,៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨,៩២៧នាក់ ក្នុងរយៈពេល៥ខែឆ្នាំ២០២០ភ្នំពេញ ៖ រយៈពេល៥ខែដើមឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានចំនួន៤,៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨,៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រោម ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ។ នេះបើតាមឯកឧត្តម នាយឧត្តមសេនីយ៍មាស

Read more

សត្វព្រៃគ្រប់ប្រភេទរងការបំផ្លាញពីជន ទុច្ចរិតខិលខូចជំនាញនៅទីនោះគ្មានការទប់ស្កាត់ឡើយ…

ខេត្តស្ទឹងត្រែង៖ បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា អំពីបញ្ហានៃ ការជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង តែងឃើញជាញឹកញាប់ដោយសត្វព្រៃទាំងនោះ ត្រូវបានគេដាក់លក់នៅលើទីផ្សារដោយសេរី។ ជំនាញនៅទីនោះហាក់គ្មានវិធានការទប់ស្កាត់ចាប់បង្ក្រាបបានឡើយ ថែមទាំងមានការធូរលុងព្រងើយកន្តើយបណ្ដោយឲ្យជនខិលខូចធក់ឱកាសធ្វើការបំភ្លេចបំផ្លាញពពួកសត្វព្រៃ ដែលនៅសេសសល់ក្នុងដែនជំរក ថែមទាំងឲ្យមានការធ្វើរសារាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យ។ សត្វព្រៃទាំងនោះត្រូវបានគេសង្កេតឃើញថា ពួកអាជីវករមួយចំនួនបានដាក់តាំងលក់សាច់សត្វព្រៃពាសពេញទីលានផ្សារ និងមានទាំងសត្វដែលនៅរស់គ្រប់ប្រភេទជាច្រើន លក់ដង្ហែរនៅតាមបណ្តោយដងផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែង។ ពួកអាជីវកលក់សត្វព្រៃទាំងនោះត្រូវបានមជ្ឃដ្ឋានពីខាងក្រៅលើកឡើងថា បានលក់ច្រើនឆ្នាំមកហើយ មិនទាន់បានឃើញចំណាត់ការជំនាញផ្នែកខាងណាមកធ្វើការហាមឃាត់នៅឡើយទុកឲ្យពួកអាជីវករមួយចំនួនដាក់លក់យ៉ាងចំហរ។និយាយថា

Read more

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្ដម ចក់ ឡេង …..

ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅគេហដ្ឋានសព ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៖ ឯកឧត្ដម ចក់ ឡេង បានទទួលមរណភាពកាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា

Read more

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩…

ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨មិថុនា ២០២០)។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍

Read more
Facebook
Twitter
Telegram