បុរសម្នាក់បានដាច់ចិត្តចងកធ្វើអត្ថឃាតខ្លួនឯងដោយមិនដឹងមូលហេតុនៅក្នុងផ្ទះរបស់ខ្លួន…
ខេត្តកំពត៖ ខែតុលាឆ្នាំ២០២០នៅចំណុចភូមិដើមចា៌ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពតបើតាមប្រភពពីសមត្ថកិច្ចស្រុកកំពង់ត្រាច បានឲ្យដឹងថា÷បុរសគិតខ្លីដែលបានបញ្ចប់ជីវិតដោយចង(ក) ខ្លួនឯងខាងលើនេះ មានឈ្មោះ ណុច ថៃ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ មានទឹកមុខស្រងូតស្រងាត់តែមិនដឹងជាមានបញ្ហាអ្វីឡើយ។ ក្រោយមក ជនរងគ្រោះក៍បានចូលទៅក្នុងផ្ទះបាត់ ហើយក៍មិនឃើញចេញមកក្រៅវិញ។

លុះដល់ពេលម៉ោង១២និង៣០នាទី ពេលម្ដាយដើរមកផ្ទះអ្នកជិតខាងវិញ បើកទ្វាចូលផ្ទះស្រាប់តែប្រទះឃើញជនរងគ្រោះចងក ប្រយួស្តោកនៅក្នុងរោងផ្ទះបាយក៍បានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងជួយស្រាយទំម្លាក់ចុះ ក្រែងអាចសង្គ្រោះបានតែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្គរាគមន៍និងធ្វើកោសល្យវិច័យទៅលើសាកសពរួចជនរងគ្រោះពិតជាស្លាប់ដោយសារតែចងកធ្វើអឃាតពិតប្រាកដមែន សាកសព ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
