ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺទោះបីជាមិនទាន់មានទឹកជំនន់កើតឡើងក៏ដោយ…

សូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ដើម្បីត្រៀមបង្ការក្នុងការឆ្លើយតបបន្ទាន់ជាមួយគ្រោះទឹកជំនន់ដែលកើតឡើងជាយថាហេតុដូចជា÷
-មន្ទីរធនធានទឹកត្រូវតាមដានត្រួតពិនិត្យអំពីការប្រែប្រួលនៃស្ថានភាពទឹក ដើម្បីផ្ដល់ជាព័ត៌មានដល់អាជ្ញាធរពាក់ព័ន្ធមន្ទីរអង្គភាពពាក់ព័ន្ធងាយស្រួលក្នុងការត្រៀមបង្ការ និង ការសង្គ្រោះបន្ទាន់។


-មន្ទីរកសិកម្មត្រូវត្រៀមថ្នាំពេទ្យសម្រាប់ជួយព្យាបាលសត្វដែលកើតជំងឺក្នុងពេលទឹកជំនន់។
-មន្ទីរសុខាភិបាលត្រូវត្រៀមសម្ភារៈឧបករណ៍ថ្នាំពេទ្យដើម្បីទុកជួយព្យាបាលដល់ប្រជាពលរដ្ឋដែលមានជំងឺក្នុងពេលមានទឹកជំនន់។
-មន្ទីរសាធារណការ និង មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមគ្រឿងចក្រ រួមមានអេស្កាវ៉ាទ័រ អាប៊ុល ឡានដឹកដី សម្រាប់បង្ការករណីសង្គ្រោះបន្ទាន់ដែលមានទឹកជំនន់ជន់លិចផ្លូវ។


-អាជ្ញាធរមូលដ្ឋានត្រូវតាមដានព័ត៌មានពីមន្ទីរធនធានទឹកក៏ដូចជាព័ត៌មានដែលផ្ដល់ដោយប្រជាពលរដ្ឋ និង ប្រញាប់ធ្វើការដោះស្រាយបន្ទាន់ក្នុងករណីជួបប្រទះត្រូវរាយការណ៍សុំយោបល់ពីថ្នាក់លើរបស់ខ្លួនឲ្យបានទាន់ពេលវេលា នឹង ត្រូវពន្យល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ទៅលើចាស់ជរា កុមារតូចៗមុនគេ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram