រថយន្តកុងតឺន័រ១គ្រឿងបុកប៉ះនិងម៉ូតូ១គ្រឿង បណ្តាលអោយមនុស្ស២នាក់ស្លាប់

ស្រុកព្រៃនប់៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តកុងតឺន័រ ០១គ្រឿង មិនស្គាល់ម៉ាក និងស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ អឹប សេថន ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅផ្ទុយគ្នា បន្ទាប់រថយន្តធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យឆាបឆេះតែម្តង បណ្តាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ នៅនឹងកន្លែងកើតហេតុ វេលាម៉ោង ១១:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៤-២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

១-ឈ្មោះ អឹប សេថន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។


២-អ្នកបើកបររថយន្តកុងតឺន័រ មិនស្គាល់អត្តសញ្ញាណ ស្លាប់នៅនឹងកន្លែងកើតហេតុ (ឆេះគៀបជាប់ក្នុងក្បាលរថយន្ត) បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram