ឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងទាំង៣៤ខ្សែ….


ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបផងដែរ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យលទ្ធផលការស្ថាបនាផ្លូវក្រុង ទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែក បទពិសោធន៍ ក្នុង ការស្តារហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡេីងវិញ ក្នុងខេត្តព្រះសីហនុជូន ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងអញ្ជើញត្រួតពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុងចំនួន ៣៤ខ្សែ ទៅខេត្តព្រះសីហនុ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram