អាជ្ញាធរ ខណ្ឌមានជ័យ ប្រារព្ធ កម្មវិធី “ទិវាពិភពលោកស្អាត” នៅខណ្ឌមានជ័យ…

ដោយមានការអនុញាតិ ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចាត់តាំងអោយលោក មា សុភាព អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងការកម្មវិធីប្រារព្ធ “ទិវាពិភពលោកស្អាត” នៅខណ្ឌមានជ័យ ដែលរៀបចំធ្វើនៅចំណុចស្តុបមុខវត្តចាក់អង្រែក្រោម ស្ថិតនៅក្នុងភូមិទួលរកា ព្រំប្រទល់ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកព្រលឹម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។

ពិធីនេះក៏មានការចូលរួមពីចៅសង្កាត់ លោក-លោកស្រីចៅសង្កាត់រង ទាំង៧សង្កាត់ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អស់លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ទាំង៧ ប្រធានភូមិ សណ្ដាប់ធ្នាប់សង្កាត់ +ខណ្ឌ និងនគរបាល ប៉ុស្តិ៍+ខណ្ឌ និងអាវុធហត្ថខណ្ឌ និងក្រុម អនាម័យ ក្រុមហ៊ុនស៊ីនទ្រី ។

ក្នុងឱកាសនោះលោកអភិបាលរង បានមានប្រសាសន៍ថា ទិវានេះប្រារព្ធឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះថែរក្សាការពារបរិស្ថានជុំវិញខ្លួនត្រូវស្អាតជាប្រចាំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ អំពីការរៀបចំទុកដាក់នូវកាកសំណល់រឹង ផ្សេងៗ លើសពីនេះក៏យើងមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩ ដែលកំពុងកើតមាននៅលើពិភពលោក គឺត្រូវចូលរួមការពារ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram