ករណី ឃាតកម្ម (ប្តីបាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ)…

នៅ ផ្លូវលេខ៥៣BT សង្កាត់បឹង ទំពុន ទី២ ខណ្ឌ មាន ជ័យ រាជធានីភ្នំពេញ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពី វេលា ម៉ោង ០៧:៤៣នាទី យប់ ថ្ងៃ ទី ០៣ ខែ តុលា ឆ្នាំ ២០២០ នេះ

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមការងារ CPNSអោយដឹងថា យោងតាមការសន្និដ្ឋានជំហានដំបូងសមត្ថកិច្ចបានអោយដឹងថា អាចប្តីបាញ់សម្លាប់ប្រពន្ធ ហើយបាញ់ខ្លួនឯងតាមក្រោយ ករណីនេះ បានបណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់ទាំងពីរនាក់ ។ ហេីយមុនកេីតហេតុ អ្នកជិតខាង ប្រាប់ថា មានលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់កន្លឹះជិតនៅខាងក្នុង ហេីយមួយសន្ទុះក្រោយមកក៏លឺសម្លេង ផ្ទុះអាវុធ ឡេីង ហេីយក៏នាំគ្នាឡេីងទៅមេីលឃេីញ ប្ដីប្រពន្ធទាំងពីរនាក់ដេកស្លាប់ក្នុងថ្លុកឈាមទៅហេីយ ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ក្នុង ហេតុការណ៍ នេះ មិន ទាន់ មាន ប្រភព ច្បាស់ លាស់ ណាមួយបញ្ជាក់ថាមកពីមូលហេតុអ្វីនោះទេ៕ព័ត៍មានបឋម

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram