នគរបាលស្រុកសំបូរបានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា…

ខេត្តក្រចេះ៖ នគរបាលស្រុកសំបូរបានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី។

ជនជាប់ចោទឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ និងមានបើកអាជីវកម្មព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។

អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ប៊ុន ឈឿន បញ្ជាក់ថា ជនជាប់ចោទជាគ្រូពេទ្យត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram