រថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅសៀមរាប បើកលឿនហួសរេចង្កូតធ្លាក់ផ្លូវសំណាងល្អ គ្មានអ្នកស្លាប់!
ខេត្តសៀមរាប÷ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង មានលេខសម្គាល់នៅខាងក្រោយរថយន្តដាក់ថា ២៦ .VET. ពាក់ស្លាកលេខភ្នំពេញ ២AD-៣៥៤២ បើកបរក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតធ្លាក់ផ្លូវជាតិចូលស្រែបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។

ហេតុការណ៍បង្កដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២៧០ ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយខ្លួនឯងនោះ នៅមិនទាន់ដឹងអំពីអត្តសញ្ញាណអ្នកជិះនៅលើរថយន្តនោះនៅឡើយទេ ខណ:សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា មានអ្នករងរបួសប៉ុន្មាននាក់នោះ។

ប៉ុន្តែគេសង្ស័យថា ស្លាកសញ្ញាសម្គាល់នៃរថយន្តខាងលើនេះ គឺជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដោយសារស្លាកសម្គាល់រថយន្តទាំងអស់នេះឃើញមាននៅ២៥ខេត្តក្រុង៕


