មានករណីផ្ទុះអាវុធបាញ់រះ នៅចំណុចអតីតហាងនំហេបភីប៊ឺហ្គើ (កែងផ្សារពាណិជ្ជកម្ម)

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខដល់នគរបាលចំនួន២នាក់ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីនៅវេលាម៉ោង ០០:៤៥នាទី រំលងអធ្រាត្រ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធបាញ់រះ នៅចំណុចអតីតហាងនំហេបភីប៊ឺហ្គើ (កែងផ្សារពាណិជ្ជកម្ម) ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram