គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា យកដីអតិថិជនខកខានការសងត្រឡប់មកធ្វើជាកម្មសិទ្ឋរបស់ខ្លួន ដោយមិនបានឆ្លងកាត់ប្រព័ន្ឋតុលា!!!

ខេត្តកំពង់ស្ពឺ: ដោយយោងតាមប្រជាពលរដ្ឋចំនួន០២គ្រួសារ ទី០១គ្រួសារបងស្រី ឡាង ស្រីមុំ និងគ្រួសារទី០២លោកអ៊ុំ កែវ ប៉ូច ដែលមានទីលំនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពួកគាត់បានបង្ហើបអោយដឹងថាពួកគាត់គឺជាជនរងគ្រោះដោយសារ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា បានរឹបអូសយកដីកម្មសិទ្ឋស្របច្បាប់របស់ពួកគាត់ចំនួន០២ប្លង់ ដោយប្តូរមកធ្វើជាកម្មសិទ្ឋផ្ទាល់របស់ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុឌែលតាដោយមិនឆ្លងកាត់ប្រព័ន្ឋតុលាការទាល់តែសោះ។ រឿងហេតុនេះបានកើតឡើងដោយសារ កាលពីអំឡុងឆ្នាំ២០១៥ គ្រួសារទាំងពីរបានខ្ចីលុយពី គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ដោយគ្រួសារបងស្រី ឡាង ស្រីមុំ បានខ្ចីចំនួន ៥០០០ដុល្លា ដោយបង់ក្នុង០១ខែជាង២០០ដុល្លា ហើយគាត់បានសងប្រហែល ០៥ ទៅ ០៦ខែក៏អស់លទ្ឋភាពសង។ និងគ្រួសារលោកអ៊ុំ កែវ ប៉ូច បានខ្ចី២០០០ដុល្លា ដោយបង់ក្នុង០១ខែ ជាង១០០ដុល្លាហើយគាត់បានសងប្រហែល ០៧ ទៅ ០៨ខែ ក៏អស់លទ្ឋភាពសងហើយ ខាងគ្រឹស្ថានព្យាយាមទំនាក់ទំនងមកគាត់ជាច្រើនដងរហូតកន្លងហួស០៤ទៅ០៥ខែនៅតែមិនព្រមសងវិញក៏ខាងគ្រឹស្ថានឌែលតា មកបង្ខំអោយគាត់ផ្តិតមេដៃដោយបុគ្គលិកបានប្រាប់គាត់ថាការផ្តិតមេដៃនេះ គឺសម្រាប់រក្សាឯកសារទុកនៅគ្រឹស្ថានតែប៉ុណ្ណោះហើយក្រុមបុគ្គលិកក៏បានប្រមូលយកឯកសារទាំង អស់ពីគាត់ដោយពុំបានថតចម្លងទុកអោយគាត់ទេ។ ហើយពួកគាត់នៅបន្តអាស្រ័យផលលើដីរបស់គាត់រាល់ឆ្នាំក្រោយមកទៀត បងស្រី ឡាង ស្រីមុំ បានទាក់ទងទៅគ្រឹស្ថាន ឌែលតាដើម្បីធ្វើការបង់បន្តតែខាងគ្រឹស្ថានបានប្រាប់គាត់វិញថាដីរបស់គាត់គេបានលក់ហើយដោយ បានទទួលដំណឹងបែបនេះពួកគាត់ក៏ខំស្វះស្វែងរកអោយគេជួយដែរ។ចំណែកដីរបស់លោកតា កែវ ប៉ូច ក៏ខាងគ្រឹស្ថានឆ្លើយអញ្ជឹងដែរហើយគាត់ក៏បានតវ៉ាដែរអោយខាងគ្រឹស្ថានបន្ថែមលុយអោយគាត់ទៀត មកដើម្បីបញ្ចប់រឿងតែខាងគ្រឹស្ថានមិនព្រមទេ។រហូតមកដល់ខែមិនាឆ្នាំ២០២៥ស្រាប់តែខាងគ្រឹស្ថានមកចាក់ដឺបំពេញលើដីស្រែរបស់គាត់ទើបធ្វើអោយគាត់មានការស្រឡាំងកាំងជាខ្លាំង។ពួកគាត់ក៏បាន រាយការទៅមេភូមិដែរតែមិនមានដំណោះឡើយ។
នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៥ ពួកគាត់បានទាក់ទងមកអង្កភាពសារព័ត៌មានដើម្បីអោយជួយ ផ្សាយដើម្បីអោយថ្នាក់ដឹកនាំបានដឹងពីរឿងរ៉ាវ ក្រោយមកខាងអង្កភាពបានទាក់ទងទៅគ្រឹស្ថានឌែលតា ដើម្បីសូមការបំភ្លឺពីករណីខាងលើនេះ ខាងគ្រឹស្ថានបានបំភ្លឺថា ខាងគ្រឹស្ថានមិនមានសិទ្ឋក្នុងការរឹបអូស ដីរបស់គាត់ទេដោយមានការបង់យ៉ឺតយ៉ាវមកគ្រឹស្ថាន ហើយគាត់សម្រេចចិត្តលក់អោយអ្នកផ្សេង។ បើយោងតាមសម្តីរបស់គ្រួសារបងស្រី ឡាង ស្រីមុំ បានអះអាងថា គាត់មិនដែលលក់ដីរបស់គាត់អោយ ទៅអ្នកណាឡើយ ហើយគាត់ក៏មិនអាចលក់បានឡើយដោយសារប្លង់ដីរបស់គាត់គឺតំកល់នៅគ្រឹស្ថាន ឌែលតា។ ខាងអង្កភាពបានទាក់ទងទៅលោកស្រី យ័ព្យ គឹមហុន ជាមេឃុំស្គុះ អំពីការកាត់ឈ្មោះលក់ដី របស់បងស្រី ឡាង ស្រីមុំ លោកស្រី យ័ព្យ គឹមហុន ជាមេឃុំស្គុះមិនបានដឹងរឿងនេះទេ។ អង្កភាពបានទាក់ទងទៅធនាគារជាតិសាខាខេត្តកំពង់ស្ពីដើម្បីរាយការអំពីរឿងរ៉ាវខាងលើដើម្បីធ្វើការស៊ើបអង្កេតលើគ្រឹស្ថានហិរញ្ញវត្ថុ ឌែលតា។ ខាងធនាគារជាតិបានសាកសួរព័ត៌មានមួយចំនួន ហើយពុំទាន់បានតបមកអង្កភាពវិញទេ។
ដោយឃើញថាការលក់ទិញ ផ្ទេរសិទ្ឋមិនប្រក្រតី ខាងអង្កភាពបានរាយការជូនទៅឯកឧត្តមអភិបាលខេត្តដើម្បីសូមកិច្ឋអន្តរាគមន៍ បើកការស៊ើបអង្កេតឡើងវិញដើម្បីជួយស្វែងរកយុត្តិធម៍ជួនប្រជាពលរដ្ឋគ្រប់គ្នាជាពិសេសគ្រួសារក្រីក្រ ដូចពាក្យស្លោកឯកឧត្តមអភិបាលបានលើកឡើងថា (រួមគ្នាដើម្បីកំពង់ស្ពី) ក្រោយពីទទួលបានព័ត៌មានខាងលើនេះហើយឯកឧត្តមអភិបាលបានបញ្ជូនមន្រ្ទីជំនាញពាក់ព័ន្ឋដើម្បីធ្វើការស៊ើបអង្កេតឡើងវិញ ដឹកនាំដោយផ្ទាល់ពីលោកអភិបាលរងខេត្ត តូច ប៉ូលីវ៉ា និងចូលរួមសហការពីស្ថាប័នតុលារខេត្តកំពង់ស្ពឺ។ បន្ទាប់ពីមានការស៊ើបអង្កេតស្រាវជ្រាវយ៉ាងម៉ត់ចត់ឃើញថា ដីស្រែរបស់បងស្រី ឡាង ស្រីមុំ ត្រូវបានកាត់ប្តូរឈ្មោះទៅអោយម្ចាស់គ្រឹស្ថាន ឌែលតា ក្នុងឆ្នាំ២០១៨ ចំណែកដីស្រែលោកតា កែវ ប៉ូច ត្រូវបានកាត់ប្តូរឈ្មោះទៅអោយម្ចាស់គ្រឹស្ថាន ឌែលតា ក្នុងឆ្នាំ២០១៦។ បើយោងតាមសម្តីរបស់បុគ្គលិកគ្រឹស្ថានបានលើកឡើងថា ខាងគ្រឹស្ថានមិនមានសិទ្ឋក្នុងការរឹបអូសដីពីអតិថិជនបានឡើយ ទាំងដែលប្លង់ត្រូវកាត់ប្តូរឈ្មោះទៅអោយម្ចាស់គ្រឹស្ថាន ឌែលតា៕ ដូចនេះមានតែរងចាំមើលការស៊ើបអង្កេតរបស់មន្រ្ទីជំនាញធ្វើការបន្តទៀត។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំបន្តការឆ្លើយតបគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ថែមទៀតប្រសិនបើមានដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ដោយអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។
