មន្រ្តីជំនាញបានរកឃើញអ្នកសង្ស័យមានជំងឺគ្រុនឈីក១៩នាក់ នៅស្រុកល្វាឯម…
(ខេត្តកណ្ដាល)៖ ជំងឺគ្រុងឈីក កំពុងរាតត្បាតយ៉ាងសាហាវ នៅតាមបណ្តាខេត្តមួយចំនួនធំនៅកម្ពុជា។ ជាក់ស្តែងទិន្នន័យចុងក្រោយគិតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្រុកល្វាឯម ខេត្តកណ្តាល មន្ទីរសុខាភិបាលខេត្តនេះ ក៏បានរកឃេីញអ្នកជំងឺគ្រុនឈីក១៩រូបថែមទៀត។

ពលរដ្ឋដែលកើតជំងឺឈីកនេះ រស់នៅភូមិពាមស្ដី ឃុំព្រែកឮស្សី ស្រុកល្វាឯម ដែលត្រូវបានរកឃេីញនៅក្នុងចំណោមពលរដ្ឋដែលទទួលសេវាពិនិត្យរកជំងឺឈីកសរុបចំនួន៣២០នាក់ រយៈពេល២ថ្ងៃនេះ ។





