ឥទ្ធិពលនៃព្យុះស៉ីក្លូនត្រូពិក ផ្តើមបោកបក់មកលើភាគខាងកើតប្រទេសអូស្រ្តាលី

(ស៉ីដនី)៖ ឥទ្ធិពលនៃព្យុះស៉ីក្លូនត្រូពិច បានចាប់ផ្តើមវាយលុកភាគខាងកើតអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗ នៅតំបន់ដែលមានប្រជាជនច្រើន ហើយកម្រនឹងរងគ្រោះដោយសារព្យុះទីហ្វុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។

ទីភ្នាក់ងារឧតុនិយមរដ្ឋាភិបាល បានឱ្យដឹងថា ព្យុះស៉ីក្លូនត្រូពិក Alfred ស្ថិតនៅចម្ងាយ ២៨៥គីឡូម៉ែត្រភាគខាងកើតទីក្រុង Brisbane ដោយថមថយឥទ្ធិពលក្រោយបោកបក់លើសមុទ្រ Coral ពេញមួយយប់។ មនុស្សប្រហែល ៤លាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៤០០ គីឡូម៉ែត្រ អាចទទួលរងនូវឥទ្ធិពលនៃព្យុះនេះ។

មន្រ្តីឧតុនិយម លោកស្រី Sarah Scully បាន​ប្រាប់ AFP ថា​ «​យើង​ឃើញថា​មានព្យុះ​​នៅ​តំបន់​មាត់សមុទ្រ​រួច​ហើយ​។ មានរលកធំៗក្នុងសមុទ្រ Coral ជាមួយនឹងកម្លាំងបោកបក់ខ្លាំង»

ព្យុះស៉ីក្លូនត្រូពិក Alfred​ នឹងបោកបក់ចុះមកដល់ដីគោក នៅរសៀលថ្ងៃសុក្រ ឬអាចបន្តដល់ព្រឹកថ្ងៃសៅរ៍។ តាមការិយាល័យឧតុនិយម Alfred នឹងឆ្លងកាត់ឆ្នេរសមុទ្រទីកន្លែងណាមួយ ជិតមជ្ឈមណ្ឌលដ៏មមាញឹកនៃទីក្រុង Brisbane៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram