ហ្វីលីពីន បញ្ជូនសម្ភារៈដល់បុគ្គលិកយោធា នៅសមុទ្រចិនខាងត្បូង បង្កឱ្យមានការតវ៉ាពីចិន…

 (ម៉ានីល)៖ ហ្វីលីពីន បានបញ្ជូនសម្ភារៈនិងគ្រឿងបរិក្ខារទៅឱ្យបុគ្គលិកយោធារបស់ខ្លួន ដែលឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង ដែលបានបង្កឱ្យមានការតវ៉ាពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្មាំឆ្នេរសមុទ្រចិនបានចោទប្រកាន់ហ្វីលីពីន នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា បានបញ្ជូននាវាចម្បាំងទៅកាន់ តំបន់ Second Thomas Shoal ដោយខុសច្បាប់និងដោយគ្មានការអនុញ្ញាតពីប្រទេសចិន។

ទោះជាយ៉ាងណា ហ្វីលីពីនបានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងកាលពីដើមខែធ្នូនេះ ដើម្បីផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ទាហាន ដែលនឹងមិនអាចវិលត្រឡប់ទៅជួបជុំគ្រួសារ ក្នុងឱកាសបុណ្យទាននោះទេ។

គួរបញ្ជាក់ថា ជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូងកាន់តែក្តៅគគុក ដោយចិននិងហ្វីលីពីនបានប្រឈមមុខដាក់គ្នាជាច្រើនលើក ក្នុងឆ្នាំនេះ។ ការបញ្ជូនសម្ភារៈយោធារបស់ហ្វីលីពីនទៅកាន់តំបន់នេះ អាចនឹងបង្កើនភាពតានតឹងនិងជម្លោះរវាងប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram