រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូត ប្រចាំប្រទេសប៊ុលហ្គារី រ៉ូម៉ានី ក្រិក និងស៊ីប

 (ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាឯកអគ្គរាជទូតប្រចាំប្រទេសប៊ុលហ្គារី រ៉ូម៉ានី ក្រិក និងស៊ីប ដោយមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមនឹងការតែងតាំងលោក ជា ច័ន្ទបរិបូរណ៍ ជាឯកអគ្គរាជទូតនៅបណ្តាប្រទេសខាងលើនេះហើយ ក្នុងព្រះរាជក្រឹត្យ ក៏បានបញ្ចប់តំណែងលោក ជ័យ រដ្ឋា ពីតួនាទីជាឯកអគ្គរាជទូតនៃប្រទេសទាំងនេះផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram