(ធំក្លិនបែកធ្លាយករណី)លោកឱក ទីនណាប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត កន្ទេលធំបន្លំដេករឿងអំពើរ ពុករលួយជាច្រើន ករណី…!!
ក្រុងប៉ោយប៉ែត : ថ្មីៗនេះ បើតាមប្រភពព័ត៌មាន ពីបុគ្គលិកពេទ្យ នៅក្នុងមន្ទីរ ពេទ្យ បង្អែកក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា : កន្លងមកថ្មីៗនេះ និង ចាប់តាំងពីថ្ងៃ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០ ១៩ កន្លងផុតនេះ លោកឱក ទីន ណា ឡើងកាន់ តំណែង មកធ្វើឲ្យកូន ចៅ មានការថ្នាំងថ្នាក់ចិត្តរហូត ។

ក្នុងចំណោមបុគ្គលិកពេទ្យជាច្រើននាក់ ពួកគាត់បានលើកឡើងថា :សូម្បីតែ កម្មវិធីជប់លៀង,ឡើងកាន់តំណែងជាប្រធានមន្ទីរពេទ្យក្រុងប៉ោយប៉ែត(ថ្មី)ដូចជា ;ចំណាយថវិការអស់ (១៤ លានរៀល ) របស់មន្ទីរពេទ្យ ក្នុង កម្មវិធីជប់លៀង ។លោក ឱកទីន ណា (បរិសេធ)មិនមានជប់លៀងទេ (ចំលើយ)ទៅអង្គភាព អំពើពុករលួយខុស ពីការពិតទាំងស្រុង .។

តាមការពិតកម្មវិធី ជប់លៀងពិតប្រាកដ មែន នៅ (ដីល្វែង ឈ្មោះតាខន ) នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ ខែ វិច្ឆិកាឆ្នាំ ២០១៩ នៅវេលាម៉ោង ៥ ល្ងាច ដោយក្នុងថ្ងៃនោះ មានអ្នក ចូលរួមក្នុងកម្មវិធីនោះមាន : លោក អភិបាល ខេត្តបន្ទាយមានជ័យ និង លោក អភិបាល ក្រុងប៉ោយប៉ែត លោក ចៅសង្កាត់ប៉ោយប៉ែត លោកមេភូមិ និង លោកមេប៉ុស្តិ៍ និង ក្រុមគ្រូពេទ្យខ្លះ បានចូលរួមនៅក្នុងកម្មវិធី ពេលនោះ ផងដែរ ។ប្រភពដដែលបានបន្តថា : លោកប្រធានបានយកលុយ ទៅសងថ្លៃម្ហូប ភេសជ្ជៈ និង ភ្លេងតន្ត្រី របស់ ឈ្មោះ (ចុងភៅហួរ )យកលុយទៅសង ម្ហូប , បាន កាត់ លុយ ហិរញ្ញប្បទាន របស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតផងដែរ ការប្រមាថមើលងាយ គ្រូពេទ្យ បុគ្គលិក ពេទ្យ ពេល ប្រជុំ លោក ឱក ទីន ណា ប្រធាន មន្ទីរពេទ្យបង្អែកក្រុងប៉ោយ ប៉ែត ,(បានប្រមាណមើលងាយមែន) ខុសពីការឆ្លើយបំភ្លឺ ទៅអង្គភាពប្រឆាំងពុករលួយ ។

ចំណែក ថវិការ 39 % និងថវិកា 620 28 ភាគច្រើន តែ វិកិយប័ត្រ សេះហោះ ផងដែរ ។
ប្រភពពីក្រុមគ្រូពេទ្យបាន និយាយតៗគ្នាថា ; រឿងថវិការ (គូវិដ 19 ) និង (ដាក់បុគ្គ លិក ខុសពីការពិត ) នៅពេលគូវីត19 កើតឡើង ភ្លាមគាត់ដាក់គ្រូពេទ្យ អ្នកដែលមិនមែនបក្សពួកគាត់ ។(ពេលដែល( ជំងឺគូវិដ១៩ )បានលុយគឺគាត់បានដាក់ខ្សែស្រឡាយរបស់គាត់ទៅវិញ ). ។

ពេលលុយចូល កុង ធនាគារ ហើយគាត់បានបញ្ជាឲ្យបើកលុយមក ដកភារយ ទាំង បុគ្គលិក ទាំងកម្មករ ទៅវិញ : សម្ភារៈ និង ថវិការ ដែលជា អំណោយរបស់សប្បុរសជន និង សម្ភារះ និងថវិការ ពុំមានតម្លាភាព និងពុំដែលមានគណៈកម្មការណាមួយដឹងឮឡើយ ។ចំណែករឿងមួយទៀត : លោក ឱក ទីនណា មានតួនាទី ជាប្រធាន មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ឲ្យតែដល់ពេលបុណ្យទាន ម្ដងៗ មិនដែលនៅកន្លែងទេ ..?សុំច្បាប់ឈប់រហូត ។

ចំណែកឯកូនចៅ មិនអនុញ្ញាតឱ្យសុំច្បាប់ឈប់ទេ ពេលបុណ្យទានម្តងៗ។ចំណែកឯលោកប្រធានតាំងពីចូលធ្វើការឲ្យតែបុណ្យទានម្តងៗ ឈប់រហូតហើយមិនទទួលខុសត្រូវ ហើយ ទុករឿងឲ្យគេឯងអ្នកទទួលខុសត្រូវវិញ ។

ពាក់ព័ន្ធ និងរឿង បែកធ្លាយ និងការរិះ គន់ពីក្រុមគ្រូពេទ្យ ខាងលើ របស់ លោកឱក ទីន ណា ប្រធាន មន្ទីរ ពេទ្យ បង្អែកក្រុងប៉ោយប៉ែត. អ្នកសារព័ត៌មាន យើង. ពុំអាច សុំការបំភ្លឺបានទេ នៅពេលនេះ ដោយ លេខទូរស័ព្ទ .085 999917 របស់ លោក តេ មិនចូល ឡើយ…..?។យើងខ្ញុំនឹងទទួលនូវការបកស្រាយពីលោកប្រធានគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ(ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ) ។សូមអរគុណ


