កម្លាំងចំរុះនៃខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនម្នាក់រួមជាមួយនឹងគ្រឿងញៀនជាច្រេីនក្នុងទីក្រុងកោះពេជ្រ…

(ភ្នំពេញ)៖ ថ្ងៃ២៣ខែកញ្ញាឆ្នាំ២០២០ កម្លាំងចំរុះនៃខណ្ឌចំការមនចុះរឹតបន្តឹងអាវុធជាតិផ្ទុះក្នុងបរិវេណកោះពេជ្រឆែករកឃើញគ្រឿងញៀនជិត ៥ គីឡូក្រាម រួមជាមួយនិងប្រភេទហេរ៉ូអុីន ១៤ដុំ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០នឹង៣០ នាទីយប់ត្រូវនឹងថ្ងៃអង្គារទី ២២ ខែកញ្ញាឆ្នាំ ២០២០ ត្រង់ចំណុចកើតហេតុបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តប្រភេទ lexus GS 300 ពណ័ ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-7669 រួមដំណើរគ្នា ៣ នាក់ ស្រាប់តែមកដល់ចំណុចកើតហេតុក៍បានព្យាយាមបើករថយន្តគេចចេញពីសមត្ថកិច្ចហើយក៍បើករថយន្តមកចតជិតនិងខុនដូមួយកន្លែងរួចក៏រត់គេចខ្លួនបាត់ស្រមោល ដោយទម្លាក់នូវកាតាបយូរដៃចំនួន២កាតាបដោយនៅក្នុងកាតាបនោះផ្ទុកទៅដោយគ្រឿងញៀនប្រភេទ ថ្នាំក្រវី ជិត៥គីឡូក្រាម ។

បន្ទាប់មកកម្លាំងចំរុះក៏បានចុះទៅឆែកឆេរ បន្ទប់ជនសង្ស័យនៅចំណុចខុនដូមួយកន្លែងមានឈ្មោះថា រីវេីរ៉ា ផ្លាហ្សា ស្ថិតនៅ ក្នុងបរិវេណ ទីក្រុង កោះពេជ្រ ស្រាប់តែ ឃេីញបុរសជនជាតិចិនម្នាក់យួរថង់ពណ៌ប្រផេះ ក៏សង្ស័យ ទេីបឃាត់ខ្លួនឆែរឆេរក៏ប្រទះឃេីញ គ្រឿង ញៀន ប្រភេទ ហេរ៉ូអុីន ចំនួន១៤ដុំ បន្ថែម ទៀត ហេតុ ការណ៍ នេះ កេីតឡេីងនៅវេលាម៉ោង ១២:៣០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយពេលកេីតហេតុ សមត្ថកិច្ច ក៏ បានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram