រថយន្ត AUDI បុកយុវតី ២នាក់ ស្លា ប់ យ៉ា ង អណោចអធ័មបំផុត នៅសង្កាត់កោះដាច់ទីបំផុតត្រូវបាន ចា ប់ឃា ត់ ខ្លួនបានហើយ …

កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឃាត់ អ្នក បើករថយន្ត AUDI ដែល បើ ក រថយន្ត បុ កយុវតីចំនួន ២នាក់ បណ្តាលឲ្យ ស្លា ប់យ៉ាងអណោចអធ័មបំផុត នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត  នៅរសៀលថ្ងៃនេះថា អ្នកបើករថយន្តម្នាក់ត្រូវបានឃាត់ខ្លួន និងកំពុងចាត់ការតាម ច្បាប់។ យ៉ាងណាក៏ដោយ សម្រាប់អ្នកបើករថយន្តមួយគ្រឿងទៀតម៉ាក Highlander មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។

ការឃាត់អ្នកបើករថយន្ត និងរថយន្ត បានធ្វើឡើងនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះតែម្តង។ យោងតាមបណ្ណសម្គាល់រថយន្តបង្ហាញថា ម្ចាស់រថយន្ត AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 មានឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនេះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។

យុវតីវ័យក្មេងទាំងពីរ ត្រូវបានសង្កេតឃើញថា បាន ស្លា ប់យ៉ាងអណោចអធ័មបំផុត ដោយម្នាក់ស្លាប់ក្នុង ស ភា ព ដា ច់ ក្បា លចេញពីខ្លួន និងម្នាក់ទៀត បែ កដើ ម ទ្រូង ខណៈលើដងខ្លួនត្រូវ ស្រោ ច ដោយ ឈា ម ក្រ ហ មឆ្អៅ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។ លុះមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេ បុ ក យុវតីរងគ្រោះទាំងពីរ។

សមត្ថកិច្ចថែមទាំងបានស្រង់សម្តីប្រជាពលរដ្ឋ រស់នៅក្បែរៗនោះទៀតថា រថយន្តម៉ាក Audi គឺជាអ្នកបើកបុកជនរងគ្រោះទាំងពីរ ខណៈរថយន្តម៉ាក Highlander គឺជាអ្នកបើក កិ ន ប ញ្ចប់ ជីវិតជនរងគ្រោះ ដែល ប ណ្តា ល ឲ្យ ស ព ម្នាក់ ដា ច់ក្បា ល និងស ព ម្នាក់ទៀត បែ កដើ ម ទ្រូង ខ្ទា ត ឈា ម ពេញផ្លូវ។ ភ្លាមៗនោះ រថយន្តបង្កហេតុបានបើករត់គេច ដើម្បីឲ្យរួចផុតពីការទទួល ខុសត្រូវតាមផ្លូវច្បាប់។

គិតមកដល់ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ មិនទាន់ទទួលបានតម្រុយយុត្តិធម៌សង្គមអ្វីសោះឡើយ ខណៈករណីនេះស្ទើរតែបិទការស្រាវជ្រាវចោលទៅហើយ។ លើសពីនេះទៅទៀត ឪពុករបស់សព ភ័ណ្ឌ ភីរ៉ាដា គឺលោក ព្រេម សុភ័ណ្ឌ ដែលជានគរបាលចរាចរណ៍ផងនោះ បានវង្វេងស្មារតីនិយាយស្តីលេងដឹងរឿងផងដែរ ព្រោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន បានស្លាប់ទាំងវ័យក្មេងបែបនេះ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram