សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង ចំពោះចលនាជាតិដ៏មហិមា ក្នុងការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី របស់ប្រជាជន ដែលចូលរួមបរិច្ចាគដល់ មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវថ្នល់ …

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារដ៏ភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះចលនាជាតិដ៏មហិមា ក្នុងការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី របស់ប្រជាជនកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាដល់ មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវថ្នល់។
ខាងក្រោមខាងខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖
ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនដោយផ្តោតលើផ្លូវថ្នល់ ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។
នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី របស់ប្រជាជនយើង ដែលជាខឿនការពារជាតិ
ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។
ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចកភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិអង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។
នៅទីនេះថវិកាសំខាន់ហើយ តែអ្វីដែលសំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។
ខ្ញុំក៏បានទទួលដំណឹងថា ចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់ បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀល ឡើងទៅដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុក សម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ ឪពុកម្តាយជីដូនជីតា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram