លោក ព្រាប កុល៖ សម្ដេចតេជោ នឹងនៅតែបន្តតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់សម្ដេច …

(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន តាំងតែពីអតីតកាល និងបន្សល់ទុកដល់បច្ចុប្បន្ន តែងតែតម្កល់ផលប្រយោជន៍ខ្មែរធំ។ លោក ព្រាប កុល ហ៊ានធានាថា ទៅថ្ងៃអនាគត សម្ដេចតេជោ នឹងនៅតែបន្តតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់សម្ដេចបន្តទៀត។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកក្កដានេះ លោក ព្រាប កុល បានលើកឡើងថា ពលរដ្ឋខ្មែរមួយចំនួន កំពុងមើលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងផ្លូវខុស ព្រោះកន្លងមក សម្តេចតេជោ តែងតែតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់លោក។
បើតាមលោក ព្រាប កុល ដោយសារតែវាំងនននៃនិន្នាការនយោបាយ និងអគតិចេតនាពីក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានធ្វើឱ្យពួកគេមើលមិនធ្លុះពីចេតនាដ៏ឧត្តុងឧត្តម របស់សម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមនេះ។
ផ្អែកលើសមិទ្ធផលនៃការដឹកនាំរបស់សម្ដេចតេជោ តាំងតែពីអតីតកាល និងបន្សល់ទុកដល់បច្ចុប្បន្ន លោក ព្រាប កុល ហ៊ានធានាជូនពលរដ្ឋខ្មែរថា ទៅថ្ងៃអនាគត សម្ដេចតេជោ នឹងនៅតែបន្តតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់សម្ដេចបន្តទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram