ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយវាយនារីជាអតីតសង្សារបណ្ដាលឱ្យហើមជាំពេញមុខ នៅសង្កាត់ភ្នំពេញថ្មី….

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើហិង្សាវាយដំលើនារីជាអតីតសង្សារ បណ្ដាលឱ្យនាងរងរបួសជាំហើមពេញមុខ និងគុំត្រចៀកស្ដាំ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង ១៖៣០ នាទីយប់រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា។

បុរសជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram