អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ អបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ …

(ភ្នំពេញ)៖ ដោយអនុវត្តតាមគំរូដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ចាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍គ្រប់ផ្នែកជាបន្តបន្ទាប់ ដូចជា ការពង្រឹងសមត្ថភាពកងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរំជម្រក និងការពង្រឹងប្រតិបត្តិការ អនុវត្តតួនាទីភារកិច្ច ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ គោរពច្បាប់ គោរពសិទ្ធិមនុស្ស។
ជារើយៗយើងបានឃើញរួចមកហើយ កងរាជអាវុធហត្ថភ្នំពេញ តែងតែបង្ហាញអំពីសមត្ថភាពកងកម្លាំង តាមរយៈការហ្វឹកហាត់ ការចេញប្រតិបត្តិការ និងការម្ចាស់ការ ត្រៀមបម្រុង នូវកម្លាំង មធ្យោបាយសម្ភារៈ ក្នុងការបំពេញតួនាទី ភារកិច្ច អនុវត្តបទបញ្ជា ចូលរួមរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជន និងប្រទេសជាតិ តាមមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
ថ្ងៃនេះងាកមកមើលសមិទ្ធផល នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រកបដោយប្រណិតភាព និងស្តង់ដាដូចខាងក្រោមនេះ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram