រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់បទសម្ភាសជុំវិញលទ្ធផលរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ….

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ដែលមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ផ្តើមនៅថ្ងៃទី១០ ត្រូវបានបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
ជាមួយនឹងលទ្ធផលជាទីគាប់ចិត្តដែលមានមន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សមកពីគ្រប់ស្រទាប់វណ្ណៈ បានសម្រុកនាំមកចូលរួម និងទទួលយកកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈយ៉ាងច្រើនកុះករ។
ជុំវិញលទ្ធផលមិននឹកនស្មានដល់នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ពីភាពជោគជ័យរបស់ក្រសួងបរិស្ថាន ដែលបានរៀបចំព្រឹត្តិការណ៍នេះជាលើកដំបូងដែលមានការចូលរួមតាំងពិព័រណ៍កូនឈើ និងបង្ហាញថ្នាលបណ្តុះកូនឈើគំរូពីមន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ប្រភេទនានា នៃកេសរកូលព្រៃកម្ពុជា និងប្រភេទពូជបង្កាត់ពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែននិងបណ្តាញអ្នកស្រលាញ់កេសរកូល រូបភាពស្អាតៗ និងពិសេសៗ ពីក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា ផលិតផលចម្រុះពីបណ្តាញភូមិ១ ផលិតផល១ ផលិតផលចេញ ពីជីវៈចម្រុះរបស់សហគមន៍តំបន់ការពារធម្មជាតិ និងសមិទ្ធផលក៏ដូចសកម្មភាពការងាររបស់អគ្គនាយកដ្ឋានទាំង៦ ចំណុះក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជនសមាគមន៍អេកូទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធសំខាន់ៗជាច្រើនទៀតជាង ១៦០ស្តង់៕
ខាងក្រោមនេះជាប្រសាសន៍របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖





